ក្តៅៗ! ក្លិប AC Milan កៀកនឹងសម្រេចការផ្ទេរយកតារាឆ្នើមរបស់ Man City រូបនេះហើយ
បរទេស : ក្លិប AC Milan ត្រូវគេរាយការថា កាន់តែកៀកក្នុងការចុះកុងត្រាផ្ទេរយកខ្សែការពារ ស្លាបស្តាំរបស់ Manchester City កីឡាករ Kyle Walker បន្ទាប់ពីមានការចរចាកាលបន្ថែមកាលពីថ្ងៃសុក្រ ម្សិលមិញ។
នៅក្នុងខណះពេលឥឡូវនេះ AC Milan កំពុងតែរង់ចាំចម្លើយពី Man City ថាតើពួកគេនិងអនុញ្ញាតខ្សែការពារស្លាបស្តាំសញ្ជាតិ អង់គ្លេស វ័យ34 ឆ្នាំ រូបនេះចាកចេញដោយឥតគិតថ្លៃដែរឬទេ មុនពេលភាគីក្លិបយក្ស អ៊ីតាលី និងកីឡាករចុះកិច្ចសន្យាជាមួយគ្នារយះពេល2ឆ្នាំកន្លះ ពោលគឺដល់ខែ មិថុនា ឆ្នាំ2027។
គួរបញ្ជាក់ថា Walker បានផ្ទេរចេញពី Tottenham Hotspur ផ្លាស់មកកាន់ Man City កាលពីរដូវក្តៅឆ្នាំ 2017 ខណះកុងត្រារបស់រូបគេ គឺនៅសល់សុពលភាពដល់ខែ មិថុនា ឆ្នាំ2026 ។







